សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​ខេត្តសៀមរាប​

នា​ថ្ងៃទី ១៩-២២ ខែកក្កដា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី​បញ្ហា​ប្រឈម​នៃ​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក និង​នៅតាម​មាត់បឹង​ទន្លេសាប ។ ក្រុមការងារ បាន​ជួបប្រជុំ​ជាមួយ​ក្រុមប្រឹក្សាឃុំ ភូមិ តំណាង​ប្រជាជន សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង មន្ត្រី​បរិស្ថាន និង​នាយករង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប ស្ថិតក្នុង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដោយបាន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នៃ​ការគ្រប់គ្រង​កាកសំណល់​រឹង​នៅ​តំបន់​បឹង​ទន្លេសាប​។​