សកម្ម​ភាពចុះ​សិក្សា​ពី​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​សហគម​ន៍​នេសាទ ខេត្តកំពង់ធំ

​នា​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ សកម្មភាព​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក​យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន ចុះ​សិក្សា​ពី​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​សហគម​ន៍​នេសាទ​បឹង​ប្រសា​ន និង​ប្រជា​នេសាទ ស្ថិតក្នុង​ឃុំ​ម្សាក្រង ស្រុក​ស្ទោង​និង​សហគម​ន៍តា​មុន​មាន​លាភ​ឃុំ ព្នៅ ស្រុក សន្ទុក ខេត្តកំពង់ធំ ។​ការសិក្សា​ដើម្បី​ស្វែងយល់​បញ្ហា​ប្រឈម​ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ ឬ​បង្ក​ឲ្យ​មាន​ភាពបរាជ័យ​ដល់​ដំណើរការ​កិច្ចការពារ និង​អភិវឌ្ឍន៍​ធនធាន ធម្មជាតិ និង​បរិស្ថាន​នៅតាម​បណ្ដា​សហគមន៍ ។ កា​សិក្សា​នេះ ក្នុង​គោលបំណង (១) ស្វែងយល់​ពី​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​សហគម​ន៍​នេសាទ​,  (២) ស្វែងយល់​ដំណើរការ​គ្រប់គ្រង​រប​ស់​សហគមន៍​នេសាទ​ក្នុង​ចូលរួម​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន និង​(៣) រៀបចំ​ជា​របាយការណ៍ និង​ផ្តល់យោបល់​សម្រាប់​ជា​ជំនួយ​ដល់​ការកែសម្រួល ឬ​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​តំបន់​បឹង​ទន្លេសាប ។​