នារសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានជួបពិភាក្សាជាមួយ មន្ត្រីសម្របសម្រួលដីសើម និងធនធានទឹក របស់អង្គការ IUCN ក្នុងគំនិតផ្តួចផ្តើមរៀបចំគម្រោងកិច្ចសហប្រតិបត្តិការលើការសិក្សា និងសំអាតសំណល់ឧបករណ៍សាច់មងចាស់ៗ ដែលបោះបង់ចោល នៅក្នុងប្រព័ន្ធអេកូឡូស៊ីជុំវិញបឹងទន្លេសាប ។
គោលបំណងកិច្ចពិភាក្សា រួមមាន ៖
- កំណត់អោយបាននូវឯកសារបច្ចេកទេសគម្រោងរួចរាល់ រួមជាមួយតំបន់ដែលត្រូវសិក្សា
- កំណត់ពីភាគីត្រូវដឹកនាំគ្រប់គ្រងគម្រោង និងយន្តការអនុវត្តគម្រោង
- កំណត់ពីកញ្ចប់ថវិកា សម្រាប់អនុវត្តគម្រោង។