កិច្ចប្រជុំ​ពិភាក្សា​គម្រោង​ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​ផ្នែក​សេដ្ឋកិច្ចសង្គម បរិស្ថាន​នៅ​តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មា​

​នា​ព្រឹក​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស ក្នុង​អគ្គលេខាធិការដ្ឋាន អាជ្ញា​រធរ​ទន្លេសាប លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិភាក្សា​គម្រោង​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​ផ្នែក​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធនធានធម្មជាតិ នៅ​តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មា  ដែលមាន​ការចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ និង​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា ។ គោលបំណង​នៃ​កិច្ចពិភាក្សា ពិនិត្យ​ទៅលើ​វឌ្ឍន​ភាពចុះ​អនុវត្ត​ការងារ និង​បញ្ហា​ប្រឈម ដើម្បី​រៀបចំ​របាយការណ៍​តាមដាន​ការអនុវត្ត​គម្រោង​សកម្មភាព​ក្នុង​រយៈពេល ៦ ខែ និង​ដាក់​ទឹ​សដៅ​អនុវត្ត​បន្ត ។​