នាថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកមង្គលបូរី បានចូលរួមប្រជុំក្រុមការងារថ្នាក់ខេត្តក្រោមអធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកមង្គលបូរី។ ស្របតាមអនុសាសន៍ណែនាំ និងការដាក់ចេញនូវគោលការណ៍របស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ក្នុងការចុះសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋរស់នៅមូលដ្ឋាននៃបណ្តាភូមិនានាក្នុងស្រុកមង្គលបូរី។ ក្រុមការងារបានចុះជួប និងសំណេះសំណាផ្ទាល់ជាមួយប្រជាជននៅឃុំរហាត់ទឹកប្រមាណជាង ៣០០នាក់ និងបានឧបត្ថម្ភនូវសម្ភារៈ និងថវិកាមួយចំនួន។