វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ (Communication Skill)

​នា​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៧ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេ​ទន្លេសាប មានការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប លើ “​ជំនាញ​ប្រាស្រ័យ​ទំនាក់ទំនង Communication Skill” ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ​លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ​។ មន្ត្រី​ចូលរួម​មាន​ថ្នាក​ប្រធាន​-​អនុប្រធាន​ការិយាល័យ មន្ត្រី​បច្ចេកទេស និង​មន្ត្រី​ជាប់កិច្ចសន្យា ចំនួន​30​នាក់​។
​ជា​លទ្ធផល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​ដូចជា​៖
-​ ​បាន​យល់ច្បាស់​ពី​បញ្ញត្តិ​នៃ​ការប្រាស្រ័យ​ទាក់ទង​៖
-​​ កំណត់ ពិពណ៌នា និង​ពន្យល់បាន​ច្បាស់​ពី​អត្ថន័យ​ប្រាស្រ័យ​ទាក់ទង​
-​​ ញែក​បាន​ច្បាស់​ពី​ការប្រើប្រាស់​វាក្យ​ស័ព្ទ​ដែល​ទាក់ទង​នឹង​ការប្រាស្រ័យ​ទាក់ទង​
-​ បាន​យល់ច្បាស់​ពី​វិធីសាស្ត្រ​នៃ​ការប្រាស្រ័យ​ទាក់ទង​
-​ ចេះ​ពី​វិធីសាស្ត្រ​វិភាគ​បរិយាកាស​គោលនយោបាយ និង​ចំណាប់អារម្មណ៍រ​បស់ដៃ​គូ ការងារ​នានា​
-​ ចេះ​ពី​វិធីសាស្ត្រ​ជ្រើសរើស​ក្រុម​គោលដៅ​
- ចេះ​ពី​វិធីសាស្ត្រ​កំណត់​សារ​គន្លឹះ​ឲ្យ​ចំ​ក្រុម​គោលដៅ​
- ​ ចេះ​កំណត់​ផែនការ​សកម្មភាព​ប្រាស្រ័យ​ទាក់ទង​
-​ ចេះ​កំណត់​តួនាទី និង​ការទទួលខុសត្រូវ​ក្នុងការ​អនុវត្តន៍​ផែនការ​ប្រាស្រ័យ​ទាក់ទង​
-​ បាន​យល់ច្បាស់​ពី​គន្លឹះ​ជោគជ័យ​នៃ​ការអនុវត្តន៍​វិធីសាស្ត្រ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​