សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក​ខេត្តកំពង់ធំ​

នា​ថ្ងៃទី ២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិកា​រេ​ង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​តាម​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ដោយ​ជួបប្រជុំ​ប្រឹក្សា​យោបល់​ជាមួយ​ក្រុមប្រឹក្សាឃុំ ភូមិ តំណាង​ប្រជាជន សហគមន៍ និង​នាយក​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប​នៃ​មន្ទីរ​បរិស្ថាន ដោយ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នៃ​កាក សំណល់​រឹង​ដែល​បង្កើតឡើង​ដោយ​ប្រជាជន​រស់នៅ​លើ​ភូមិ​បណ្តែត​ទឹក​ផាត់​សណ្តាយ ក្នុង​ខេត្តកំពង់ធំ និង​បង្ហាញ​អំពី​ផលប៉ះពាល់​នៃ​កាកសំណល់​ដែល​ជះឥទ្ធិពល​ដល់​ជីវភាព​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ជីវសាស្ត្រ​គ្រប់​ប្រភេទ​។​