ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ទទួល​ជំ​នូ​ប​ពិគ្រោះ​យោ​លប​ល់​ជាមួយ​ប្រតិភូ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​អាស៊ាន​-​ចិន​(China-ASEAN Environmental Cooperation Center)

រសៀល​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប (MRCs) រាជធានី​ភ្នំពេញ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​អាជ្ញាធរ​ទ​នេ្ល​សាប ទទួល​ជួប​ពិគ្រោះ​យោបល់​ជាមួយ​ប្រតិភូ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​អាស៊ាន​-​ចិន China-ASEAN Environmental Cooperation Center ដើម្បី​ស្វែងយល់​ពី​សក្តានុពល​រប​ស់​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ កិច្ច​គាំពារ​បរិស្ថាន​ក្នុង​តំបន់​ទន្លេសាប ។​
​គោលបំណង​សំខាន់ៗ​នៃ​ការជួប​ព​ពិគ្រោះ​យោបល់ ដើម្បី​ស្វែងយល់​ជារួម​៖
១. ស្វែងយល់​ពី​តួនាទី​ភារកិច្ច និង​ដំណើរ​ការងារ​ជា​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ជាមួយនឹង​តំបន់​បឹង​ទន្លេសាប និង​ផែនការ​អភិវឌ្ឍ​ក្នុង​តំបន់​របស់​បឹង​ទន្លេសាប​
២. ស្វែងយល់​ពី​កិច្ច​សហប្រតិបត្តិ តាមរយៈ​ការចែករំលែក​ព័ត៌មាន បទពិសោធន៍ និង​ការផ្លាស់ប្តូរ​ចំណេះដឹង​ធនធានមនុស្ស​ក្នុង​កិច្ច​អភិវឌ្ឍ និង​កិច្ច​គាំ​បរិស្ថាន ជាពិសេស​សុខមាលភាព​បឹង ។​