សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ពិនិត្យ​តាមដាន និង​វាយតម្លៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​ផែ្អ​កលើ ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ IWRM រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​សុង​ក្លា

​នា​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៧ នៅ​ខេត្តសៀមរាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​ពាក់កណ្តាល​គម្រោង នៃ​គម្រោង​សហ​ប្រតិ​ប​ត្ត​ការ​វាង​បឹង​ទន្លេសាប​(​កម្ពុជា​) ​និង​អាង​សុង​ក្លា​(​ថៃ​)  ដែលមាន​ការចូលរួម​ពី​មន្ត្រី​បរិស្ថាន ម​ន្រី្ត​ជលផល ម​ន្រី្ត​ទេសចរ​ណ៏ វិទ្យាស្ថាន​ស្រាវជ្រាវ  ប្រជា​សហគមន៍ សរុប​ចំនួន ២៥​នាក់   ។
​សិក្ខាសាលា​នេះ មាន​គោលបំណង ៖
១. កំណត់​បញ្ហា​ទាំងឡាយ​ដែឡ​ពាក់ព័ន្ធ​លើ​ការអនុវត្ត និង​គ្រប់គ្រង​គម្រោង​
២. កំណត់​បញ្ហា​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​អ្នកចូលរួម​អនុវត្តន៍​គម្រោង​
៣. ត្រួតពិនិត្យ និង​វាយតម្លៃ​គម្រោង​
៤. ទទួលយក​អនុសាសន៍​ទាំងឡាយ​ពី​អ្នកចូលរួម​ដើម្បី​ជម្រុញ​ប្រសិទ្ធភាព​របស់​គម្រោង ។​
​ជា​លទ្ធផល សិក្ខាសាលា​នេះ នឹង​កំណត់​បាន​នូវ​បញ្ហា និង​ការចូលរួម​យោបល់​ពី​ការគ្រប់គ្រង និង​កា​េ​អនុវត្ត​គម្រោង រួមជាមួយ​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការទទួល​អត្ថប្រយោជន៍​ពី​គម្រោង ដើម្បី​កែលម្អ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ​របស់​គម្រោង អោយ​កាន់តែ​ប្រសើរឡើង ។​