សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ស្តីពី បម្រែបម្រួល​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប​-​មេគង្គ​

​កាលពី​ថ្ងៃទី​១៩ ដល់ ២២ ខែមិថុនា ឆ្នាំ ២០១៧ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេស បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​ស្រាវជ្រាវ អំពី​បម្រែបម្រួល​របប​ជីវសាស្ត្រ​ធនធាន​ជលផល​តាម​ដង​ទន្លេមេគង្គ​ខាងលើ តាម​តំបន់​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្តកំពង់ចាម ខេត្ត ក្រចេះ និង​ខេត្តស្ទឹងត្រែង ។​
​គោលបំណង​នៃ​សិក្សា​មាន​ដូចខាងក្រោម​៖
- បច្ចុប្បន្នភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់​នៅតាម​តំបន់​ខាងលើ​
- រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​នៅ​ទន្លេមេគង្គ​-​ទន្លេសាប និង​
-ថតរូបនិង​ប្រមូល​សំណាក​ដើម្បី​ពិនិត្យ​ពី​លក្ខណៈ​ជីវសាស្ត្រ​ត្រី។​