នាថ្ងៃទី ២៦-២៩ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បានដឹកនាំ ក្រុមការងារមន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវកាកសំណល់រឹង និងសិក្សាអំពីផលប៉ះពាល់នៃកាកសំណល់ ដែលជះឥទ្ធិពលដល់ជីវភាពនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជីវសាស្ត្រគ្រប់ប្រភេទតាមតំបន់សំខាន់ៗជុំវិញបឹងទន្លេសាប ។ ក្រុមការងារ បានចុះប្រមូល និងរៀបចំវិធីសាស្ត្រញែកសំរាមទៅតាមប្រភេទនីមួយៗ នៅភូមិតាច្រនៀង និងភូមិស្ពានវែង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។