សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​ខេត្តសៀមរាប​

នា​ថ្ងៃទី ២៦-២៩ ខែមេសា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ដឹកនាំ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប​ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​កាកសំណល់​រឹង និង​សិក្សា​អំពី​ផលប៉ះពាល់​នៃ​កាកសំណល់ ដែល​ជះឥទ្ធិពល​ដល់​ជីវភាព​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ជីវសាស្ត្រ​គ្រប់​ប្រភេទ​តាម​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ។ ក្រុមការងារ បាន​ចុះ​ប្រមូល និង​រៀបចំ​វិធីសាស្ត្រ​ញែក​សំរាម​ទៅតាម​ប្រភេទ​នីមួយៗ នៅ​ភូមិ​តា​ច្រនៀង និង​ភូមិ​ស្ពាន​វែង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​