សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម និង​ការប្រើប្រាស់​ជី​សម្លាប់សត្វ​ល្អិត​ក្នុង​តំបន់​បឹង​ទន្លេសាប​

​នា​ថ្ងៃទី ២៤-២៨ ខែមេសា ឆ្នាំ​២០១៧ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ពី​ការផលិត​កម្ម​កសិកម្ម និង​ការប្រើប្រាស់​ជី​កសិកម្ម​ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​តំបន់​បឹង​ទន្លេសាប នៅ​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  ដើម្បី​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ។