សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​

​នា​ថ្ងៃទី ០៥ ដល់​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​អំពី​សក្តានុពល​នៃ​តំបន់​ទេសចរណ៍ ធម្មជាតិ​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ធំ ។​
​ក្រុមការងារ បាន​ចុះ​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​មន្ទី​ទេសចរណ៍​ខេត្ត និង​ចុះ​សិក្សា​ក្នុង​តំបន់​អភិរក្ស​សត្វ​ខ្សឹប ស្ថិតនៅក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង និង​បាន​ជួប​សម្ភាសន៍​ជាមួយ​ប្រជាជន ដើម្បី​សិក្សា​ស្វែងយល់​លំអិត អំពី​សក្តានុពល​ទេសចរណ៍​ក្នុង​តំបន់​អភិរក្ស​នេះ ។​