សកម្មភាព​កា​ធ្វើ​អាជីវកម្ម​ត្រី​នៅ​រដូវ​បើក​នេសាទ​ឆ្នាំ​២០១៧

​កាលពី​ថ្ងៃទី ០៥ ដល់ ទី ០៨ ស៊ិន វិ​សិទ្ធ នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស  បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ធ្វើការ​សិក្សា​តាមដាន​ចរាចរ​ត្រី​នៅ​គ្រប់​ច្រកចេញ​-​ចូល​ជុំវិញ​បឹង​ទន្លេសាប​ទាំង​ច្រករបៀង និង​ច្រក​ផ្លូវការ​ដើម្បី​តាមដាន​បរិមាណ​ត្រី ប្រភព​ត្រី ប្រភេទ​ត្រី និង​ការបែងចែក​បន្ត ពិសេស​តាមដាន​ប្រភេទ​ត្រី​ធម្មជាតិ ត្រី​ចិញ្ចឹម ត្រី​នាំចូល​ពី​បរទេស និង​ត្រី​នាំ​ចេញទៅ​បរទេស​។​