សកម្ម​ភាពចុះ​សិក្សា​ពី ផល​ចាប់​ត្រី​តាម​វាលស្រែ អាងទឹក និង​ប្រព័ន្ធធារាសាស្ត្រ​

​កាលពី​ថ្ងៃទី​០៣ ដល់ទី​០៦ ខែមេសា ឆ្នាំ​២០១៧ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ​ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់ ពី​ធនធាន​ជលផល​នៅតាម​វាលស្រែ អាងទឹក និង​ប្រព័ន្ធធារាសាស្ត្រ នៅតាម​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង ដើម្បី​តាមដាន​ពី​សក្តានុពល និង​ការលើកកម្ពស់​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​អាស្រ័យ​នឹង​ធនធាន​ជលផល ។