សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្តសៀមរាប​

​នៅ​ថ្ងៃទី​២៩ ដល់​ថៃ្ង​ទី​១ ខែ​មិនា ឆ្នាំ​២០១៧ ក្រុមការងារ​នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប​នៅ​សហគមន៍​ក្របី​រៀល សង្កាត់​ក្របីរ​រៀល និង​សហគមន៍​កំពង់​ភ្លុក ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​
​ការសិក្សា​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ចំនុច​សំខាន់​នានា​ដែល​ជះ​ឥ​ទិ្ធ​ពល​នឹង​ជា​បញ្ហា​ប្រឈម​ដល់​ប្រ​សិ​ទិ្ធ​ភាព​នៃ​ការអនុវត្ត​ច្បាប់ ក្នុង​កិច្ចការ​ការពារ​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធាន និង​បរិស្ថាន​តំបន់​ទន្លេសាប​។​