សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​លើ​ការធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​ខេត្តបាត់ដំបង

នា​ថ្ងៃទី​២៨ ដល់ ៣១ ខែ​មិនា ឆ្នាំ​២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ចុះ​សិក្សា​ស្វែងយល់ និង​ធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ស្រុក​សង្កែ និង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។