សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​និង​បម្រែបម្រួល​នៃ​បរិស្ថាន និង​ធនធានទឹក​នៅ​តំបន់​ទន្លេសាប​របស់​ស្ទឹង​ជី​និ​ត

​ស្ទឹងសែន និង​ស្ទឹង​ស្រែង​នា​ថ្ងៃទី​៩ ដល់ ១១ ខែមីនា ឆ្នាំ ២០១៧ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ការិយាល័យ​ធនធានទឹក បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​និង​បម្រែបម្រួល​នៃ​បរិស្ថាន និង​ធនធានទឹក​នៅ​តំបន់​ទន្លេសាប​របស់​ស្ទឹង​ជី​និ​ត ស្ទឹងសែន និង​ស្ទឹង​ស្រែង ដែល​ស្ថិតនៅក្រោម​ផ្លូវជាតិ​លេខ ៦ ខេត្តកំពង់ធំ និង​បន្ទាយមានជ័យ ។ គោលបំណង​ក្នុង​ការចុះ​សិក្សា​ស្រាវជ្រាវ​មាន​ដូចខាងក្រោម​៖
1-​បច្ចុប្បន្នភាព​ព័ត៌មាន ទិន្នន័យ​ពី​ធនធានទឹក ប្រភព ឧតុនិយម​-​ជលសា​ស្ត្រ លទ្ធភាព​ស្រោចស្រព​របស់​ស្ទឹង​នីមួយៗ និង​តំបន់​ពាក់ព័ន្ធ ។
2-​ប្រមូល​ព័ត៌មាន ឯកសារ​បច្ចេកទេស​ពាក់ព័ន្ធ​ធនធានទឹក​របស់​ស្ទឹង​ទាំង 3 ខាងលើ ។​
3-​រៀបចំ​ចងក្រង​របាយកាណ៍ និង​លទ្ធផល​វាយតម្លៃ​ធនធានទឹក​របស់​ស្ទឹង​ទាំង 3 ខាងលើ ។​