សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្តបាត់ដំបង​

នៅ​ថ្ងៃទី​២១ ដល់​ថៃ្ង​ទី​២៤ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៧ ក្រុមការងារ​នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក​ប្រធាន​នាយកដ្ឋាន​បាន​ចុះ​ធ្វើ​ការបំពេញ​បេសកម្ម ស្តីពី​ការចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប​នៅ​សហគមន៍​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ និង​សហគមន៍​ដូន​ទ្រី​ឃុំ​ជ្រៃ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​
​ការសិក្សា​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ចំនុច​សំខាន់​នានា​ដែល​ជះ​ឥ​ទិ្ធ​ពល​នឹង​ជា​បញ្ហា​ប្រឈម​ដល់​ប្រ​សិ​ទិ្ធ​ភាព​នៃ​ការអនុវត្ត​ច្បាប់ ក្នុង​កិច្ចការ​ការពារ​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធាន និង​បរិស្ថាន​តំបន់​ទន្លេសាប​។​