សកម្មភាព​សិក្សា​ស្រាវជ្រាវ​លើ​ការប៉ះពាល់​នៃ​គុណភាព​ទឹក​បឹង​ទន្លេសាប ដោយ​ផ្តោតលើ​ការប្រើប្រាស់​ជីគីមី ថ្នាំ​សម្លាប់​សត្វល្អិត​, ស្មៅ និង​ការពារ​ជម្ងឺ​ដែល​ប្រើប្រាស់​ដោយ​កសិកម្មអតិផល​តាម​ឆ្នេរ​បឹង​ទន្លេសាប​, តាម​ពាម​ស្ទឹង​សង្កែ

​ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ លោក​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ការិយាល័យ​ក​សិ​កម្ម​ចម្រុះ​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ស្រាវជ្រាវ ស្តីអំពី​ការប្រើប្រាស់​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​, ស្មៅ និង​ការពារ​ជម្ងឺ​ដែល​ទាក់ទង​នឹង​គុណភាព​ទឹក​លើ​ទីតាំង​ចំនួន ៣ ដែលមាន​តំបន់​កំពង់​ឃ្លាំង​/​កំពង់​ភ្លុក​ដែលជា​តំបន់​ដាំ​ដំណាំ​សណ្តែកបាយ​, តំបន់​ពាម​ស្ទឹង​សង្កែ (​តំបន់​ព្រែក​ទាល់​) ដែលជា​តំបន់​ដំណាំ​បន្លែ និង​ដំណាំ​បន្ទាប់បន្សំ​, តំបន់​ផាត់​សណ្តាយ​ដែលជា​តំបន់​ដំណាំ​ល្ពៅ និង​ត្រសក់ស្រូវ​ដែល​សុទ្ធសឹង​ជា​តំបន់​កសិកម្មអតិផល ហើយ​ដែល​បានចាប់ផ្តើម​ធ្វើ​ការដាំដុះ​ចាប់ពី​ខែមករា ឆ្នាំ ២០១៧ មក ។​