សកម្មភាព​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​ចូលរួម​ទស្សន​:​កិច្ច​ទៅលើ​ការគ្រប់គ្រង​បរិស្ថាន​បឹង​

នា​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​ការគ្រប់គ្រង​បរិស្ថាន​បឹង (Lake Environmental Management) នៅ​ប្រទេស ជប៉ុន រៀបចំឡើង​ដោយ JICA និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ជប៉ុន Tokyo Institute of Technology ក្រោម​គម្រោង Tonle Sap Water Environmental Platform ។ តាមរយ​:​ទស្សន​:​កិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​នេះ ក្រុមការងារ​បាន​ចុះ​កម្មសិក្សា​ពី​គុណភាព​ទឹក ការត្រួតពិនិត្យ​ជាតិពុល និង​ទស្សនកិច្ច​នៅ​មន្ទីរពិសោធន៍ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បឹង Kasumigaura នៅ​ខេត្ត Ibaraki ។​