សកម្មភាព​សិក្សា​ស្រាវជ្រាវ​ការ​បម្រែបម្រួល​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​មេគង្គ​លើ​

​កាលពី​ថ្ងៃទី ៨ ដល់ទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៧ របស់លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​ស្តីពី  បម្រែបម្រួល​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប​-​មេគង្គ និង​តំបន់​ពាក់ព័ន្ធ​ខាងលើ មាន​ចំនួន​៧​ទីតាំង គឺ​សំបូរ និង​តំបន់​ស្ទឹងត្រែង ក្រចេះ ឆ្លូង ក្រូចឆ្មារ កំពង់ចាម និង​តំបន់​កងមាស  ។ ការសិក្សា ក្នុង​គោលបំណង ដូចខាងក្រោម ៖
- បច្ចុប្បន្នភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់​នៅតាម​តំបន់​ខាងលើ
- រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​នៅ​ទន្លេមេគង្គ​-​ទន្លេសាប
- ថតរូប និង​ប្រមូល​សំណាក​មក​ពិ​និត្យនៅ​បន្ទប់ពិសោធន៍​អាជ្ញាធរ​ទន្លេសាប ។​