សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពី​ការពិនិត្យ​ឡើងវិញ​ផ្នែក​បទដ្ឋាន​ច្បាប់ និង​ស្ថាប័ន​នៅ​ថ្នាក់ជាតិ​ពាក់​ព័​ន្ឋ​នឹង​ការវាយតម្លៃ​បរិស្ថាន​ឆ្លងដែន​

​នា​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ខេត្តសៀមរាប យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើ​សេចក្តីព្រាង​របាយការណ៍ ស្តីពី​ការពិនិត្យ​ឡើងវិញ​ផ្នែក​បទដ្ឋាន​ច្បាប់ និង​ស្ថាប័ន​នៅ​ថ្នាក់ជាតិ ពាក់​ព័​ន្ឋ​នឹង​ការវាយតម្លៃ​បរិស្ថាន​ឆ្លងដែន​។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ក្នុង​គោលបំណង (១) ចែករំលែក​ការយល់ដឹង​ទិដ្ឋភាព​រួម​នៃ​គោល​ការណែនាំ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន​(TbEIA), (២) បង្ហាញ​ពី​សេចក្តី​របាយការណ៍ និង​ពិភាក្សា ផ្តល់យោបល់​លើ​សេចក្តីព្រាង​របាយការណ៍​ខាង​លឹ​។​