សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​តំបន់​កំពង់​លួង ខេត្តពោធិ៍សាត់​

​នា​ថ្ងៃទី ២៥-២៨ ខែមករា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ដឹកនាំ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​ដោយ​ការញែក​សំរាម​តាម​ប្រភេទ​នីមួយៗ នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​តំបន់​ឃុំ​កំពង់​លួង ខេត្តពោធិ៍សាត់ ។​