កិច្ចប្រជុំ​វាយតម្លៃ​សកម្មភាព​ការងារ​ឆ្នាំ ២០១៦ និង​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​ឆ្នាំ ២០១៧ របស់​អាជ្ញាធរ​ទន្លេសាប​

​នា​ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​សាលប្រជុំ​រំដួល​) មាន​រៀបចំ​កិច្ចប្រជុំ​ពិនិត្យ និង​វាយតម្លៃ​ពី​លទ្ធផល​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​២០១៦ និង​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០១៧ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ចាន់ យុ​ត្ថា អគ្គាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម មន្ត្រី​តំណាង​គណៈកម្មការ​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខា​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប សរុប​ចំនួន ៩៧ នាក់​។  កិច្ចប្រជុំ​នាពេលនេះ ក្នុង​គោលបំណង​ដើម្បី (១) ពិនិត្យមើល​លទ្ធផល​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​នាយកដ្ឋាន​ក្រោម​ឱវាទ​នា​ឆ្នាំ​២០១៦ (២)​ពិនិត្យ និង​ស្តាប់​បញ្ហា​ប្រឈម​នានា​ពេល​អនុវត្ត​ការងារ​, (៣) ផ្លាស់ប្តូរ​និង​ចែករំលែក​បទពិសោធន៍​អនុវត្ត​ការងារ​គ្នា​ទៅវិញទៅមក​តាមរយៈ​ការអនុវត្ត​សកម្មភាព​ការងារ​កន្លងមក និង​(៤) កំណត់​ទិសដៅ និង​សម្រាប់ធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​ការងារ​សម្រាប់​២០១៧​។