វគ្គ​បណ្តុះបណ្តាល ស្តីពី​របៀប​បែបបទ​រក្សាទុក​ឯកសា​រ​ក្នុង​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​ទាំង​ផ្នែក​ទុន (Soft) និង​ផ្នែក​រឹង (Hard)

​នា​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ នៅ​សាល​បណ្តុះបណ្តាល​នៃ​អគារ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី ស្តីពី​របៀប​បែបបទ​រក្សាទុក​ឯកសា​រ​ក្នុង​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​ទាំង​ផ្នែក​ទុន (Soft) និង​ផ្នែក​រឹង (Hard ) ក្រោម​អធិបតី​យ​ភាព ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ដែល​រៀបចំឡើង​ដោយ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប និង​មានការ​ចូលរួម​ពី​ថ្នាក់​ប្រធាន​-​អនុប្រធាន​ការិយាល័យ​និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ចំនួន ៣០ នាក់​។ វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បីអោយ​មន្ត្រី​បាន​យល់ដឹង​ពី​ប្រភេទ​ឯកសារ ការប្រើប្រាស់​ឯកសារ ការបង្កើត​ឯកសារ ការ​ចរាចរ​ឯកសារ និង​របៀប​បែបបទ​រក្សាទុក​ឯកសា​រ​ក្នុង​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​ទាំង​ផ្នែក​ទុន​(Soft) និង​ផ្នែក​រឹង (Hard) ដែលមាន​លក្ខណៈ​ជា​ក្បួនខ្នាត ហើយ​ងាយ​រក​ក្នុងពេល​ត្រូវការ​វា​ជា​ព័ត​ឥ​មាន​ប្រតិបត្តិ ។​