សិក្ខាសាលា ស្តីពី Enhancing Water Systems in Siem Reap region through Sustainability Science Approach នៅ​ខេត្តសៀមរាប

​នា​ថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ទី​រួម​ខេត្តសៀមរាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា ស្តីពី “Enhancing Water Systems in Siem Reap region through Sustainability Science Approach” ដែល​សហការ​រៀបចំ​ដោយ​អង្គការ UNESCO និង​អាជ្ញាធរ​អប្សរា និង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ជំនាញការ​បច្ចេកទេស ពិសេស​ស្ថាប័ន​ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធានទឹក និង​បរិស្ថាន​។ គោលបំណង​នៃ​អង្គសិក្ខាសាលា គឺ​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​ធនធានទឹក​នៅក្នុង​តំបន់​បេតិកភណ្ឌ​អង្គរវត្ត ការប្រើប្រាស់​ទឹកស្អាត ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ទឹក​ក្រោម​ដី នៅ​ទីក្រុង​សៀមរាប និង​គម្រោង​សិក្សា​ស្រាវជ្រាវ​របស់​ជំនាញការ​ជប៉ុន JICA ស្តីពី​លទ្ធភាព​នៃ​ទាញយក​ទឹក​ពី​បឹង​ទន្លេសាប​សម្រាប់​ផ្គត់​ផ្អង់​ខេត្តសៀមរាប តាមរយៈ​រដ្ឋាករទឹក​ខេត្តសៀមរាប​។ សិក្ខាសាលា បាន​ពិភាក្សា​សំខាន់​ទៅលើ​សិក្សា​ពី​ប្រព័ន្ធគ្រប់គ្រង​ទឹកស្អាត និង​ទឹក​ក្រោម​ដី​នៅ​ក្រុង​សៀមរាប ផលប៉ះពាល់ និង​ទំនាក់ទំនង​ប្រព័ន្ធ​អេកូឡូស៊ី​ទឹក និង​បរិស្ថាន​នៅ​តំបន់​ទន្លេសាប ។​