ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ Video Conference ​ស្តីពី វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប​

​នា​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ប្រជុំពិភាក្សា​តាមរយៈ Video Conference ពី វិទ្យាស្ថាន​បច្ចេកវិទ្យា​ជប៉ុន (Tokyo Institute of Technology)​នៃ​ប្រទេស​ជប៉ុន អំពី វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ​គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប (Establishment of Environmental Conservation Platform of Tonle Sap Lake) នៅ​ទីស្នាក់ការ​អង្គការ JICA  ទីក្រុង​ភ្នំពេញ​។ កិច្ចប្រជុំ​ពិភាក្សា​នេះ​មានការ​ចូលរួម​ពី ប្រធាន​ក្រុម និង​តំណាង​ក្រុមការងារ​តាម​ផ្នែក​នីមួយៗ (G1-G7) នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដោយមាន​ការធ្វើ​បទ​បង្ហាញ  លទ្ធផល​ការងារ​ដែល​កំពុងដំណើរកា​រ និង​ការលើក​ផែនការ​សម្រាប់​ឆ្នាំ ២០១៧ ខាងមុខ​។