សកម្មភាព​ចូលរួម​វេទិកាសាធារណៈ​នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​

​នា​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកាសាធារណៈ នៅ​ភូមិ​ភ្នំ​តូច​ត្បូង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ស្រុក​មង្គល​បូរី សមាជិក​ក្រុមប្រឹក្សា​ស្រុក នាយក​រដ្ឋបាល​សាលាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់​ឃុំ កងកម្លាំងប្រដាប់អាវុធ ប៉ូលីស កងរាជអាវុធហត្ថ និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​សរុប​ចំនួន 200 នាក់​។​
​ឯកឧត្តម​ប្រធាន​អង្គ​ប្រជុំបាន​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា និង​សូម​សរសើរ​ចំពោះ​សមិទ្ធិផល​នានា ដែល​ឃុំ​សម្រេចបាន​ក្នុង​ឆ្នាំ 2016 នាពេល​កន្លងមកនេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុនៗ​លើ​គ្រប់​វិស័យ និង​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សាឃុំ​បន្តសកម្មភាព​អភិវឌ្ឍន៍​មួយចំនួន​ថែមទៀត​សម្រាប់​ឆ្នាំ​បន្ទាប់​។​