សកម្មភាព​អញ្ជើញ​ចូលរួម​ស​ន្និសិទ​បឹង​ពិភពលោក​ (The 16th World Lake Conference)

​នា​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ស​ន្និសិទ​បឹង​ពិភពលោក​លើក​ទី ១៦ នៅ​ទីក្រុង បាលី ប្រទេស​ឥណ្ឌូនេស៊ី​។ ប្រធានបទ​នៃ​ស​ន្និសិទ​នេះ គឺ សំដៅ​ទៅលើ​ការគ្រប់គ្រង សុខមាលភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង និង​ហានិភ័យ​នៃ​កត្តា​ប្រឈម​ផ្សេងៗ (Lake Ecosystem Health and Its Resilience: Diversity and Risks of Extinction) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ស្ថាប័ន​អ្នកស្រាវជ្រាវ សាកលវិទ្យាល័យ វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ អង្គការ​ជាតិ​និង​អន្តរជាតិ អ្នកវិទ្យាសាស្ត្រ​សហគមន៍​មូលដ្ឋាន និង​មន្ត្រី​រដ្ឋាភិបាល ដែលមាន​ចំនួន​សរុប ៨០០ នាក់​។ ស​ន្និសិទ​នេះ បានរៀបចំ​ចំនួន ១៥ លើក​មកហើយ​ចាប់តាំងពី​ឆ្នាំ ១៩៨៤ មានដូចជា​នៅ ប្រទេស​អា​ហ្ស​ង់​ទីន​, ចិន​, ដា​ណឺ​ម៉ាក​, ហុង​ហ្គា​រី​, ឥណ្ឌា​,    អ៊ីតាលី​, ជប៉ុន​, គេ​ន​យ៉ា និង​សហរដ្ឋ​អា​មេ​រិច ដើម្បី​សហ​ប្រ​ត្តិ​ប​តិ​ការ និង​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ថ្មីៗ​នៃ​ការគ្រប់គ្រង​បឹង​ប្រកបដោយ​ចីរភាព​។ សម្រាប់​កិច្ចប្រជុំ​នៅ​ទីក្រុង​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​នេះ គឺ​រៀបចំឡើង​ដោយ មាន​គាំទ្រ​ពី​ក្រសួងបរិស្ថាន និង​រុក្ខា​ប្រ​ម៉ាញ់ (Ministry of Environment and Forestry), ក្រសួង​កិច្ចការ       សាធារណៈ និង​គេហដ្ឋាន (Ministry of Public Works and Housing) នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​គណៈកម្មាធិការ អន្តរជាតិ បរិស្ថាន​បឹង (International Lake Environment Committee- ILEC) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​។​