ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គ​លេខ​ធិ​ការ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការ​កាត់​ដី​ចេញពី​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​បឹង​ទន្លេសាប​

នា​ថ្ងៃទី 20 ខែតុលា ឆ្នាំ 2016 នៅ​សាលាខេត្ត​កំពង់ធំ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំ​ស្តីពី​ការស្នើ​កាត់​ផ្ទៃដី​ទំហំ ៩.៦៧៥ ហិកតា​(​ប្រាំបួន​ពាន់​ប្រាំមួយរយ​ចិតសិប​ប្រាំ​ហិកតា​) ចេញពី​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​បឹង​ទន្លេសាប នៃអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៦ ក្រោមអធិបតីភាព​ឯកឧត្តម  សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មាន​សមាសភាព​អញ្ជើញ​ចូលរួម​ដោយ​តំណាង​ក្រសួងបរិស្ថាន ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រួស​ង​កសិកម្ម រុក្ខា​ម៉ាញ់ និង​នេសាទ ក្រសួងមហាផ្ទៃ ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ ក្រសួងទេសចរណ៍ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ មន្ទីរ​ពាក់ព័ន្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក​បារាយណ៍ ស្រុក​ប្រាសាទ​បល្ល័ង្ក ស្រុក​ស្ទោង និង​តំណាង​ឃុំ​ប្រឡាយ​។​​