ឯកឧត្តម សាស្រ្តាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ ពី​ជីវសាស្ត្រ ត្រី និង​វាយតម្លៃ​ធនធាន​ត្រី​នា​ដើមរដូវ​បើក​នេសាទ ឆ្នាំ​២០១៦

​ចាប់ពី​ថ្ងៃទី ៦ ដល់ ថ្ងៃទី 9    ខែ តុលា   ឆ្នាំ​2016  ឯកឧត្តម សាស្រ្តាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ ពី​ជីវសាស្ត្រ​ត្រី និង​វាយតម្លៃ​លើ​ធនធាន​ត្រី​នា​ដើមរដូវ​បើក​នេសាទ ឆ្នាំ​២០១៦ នៅ​តំបន់​បឹង​ទន្លេសាប ។ ការសិក្សា នេះ ត្រូវបានធ្វើ​លើ​ទីតាំង​ជាក់ស្តែង​តាម​តំបន់​ព្រៃ​លិច​ទឹក​តំបន់ ៣ លំហ​បឹង​ទន្លេសាប វាលស្មៅ​លិច​ទឹក និង​តំបន់​បឹង​ទន្លេ​ឆ្មា ។ ការសិក្សា​នេះ​ត្រូវបានធ្វើ​លើ​ខេត្ត​ចំនួន 5​គឺ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្តកំពង់ធំ​។​