tonle sap sap https://tonlesap.gov.kh/index.php/km/component/content/category/123-highlighter Sat, 18 May 2024 11:17:29 +0000 Joomla! - Open Source Content Management km-kh ចំណុចសំខាន់ៗចំនួន ៥ https://tonlesap.gov.kh/index.php/en/component/content/article/123-highlighter/191-2014-02-13-04-56-47 https://tonlesap.gov.kh/index.php/en/component/content/article/123-highlighter/191-2014-02-13-04-56-47

ចំណុចសំខាន់ៗចំនួន ៥  ដែលឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ ផ្តល់ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញចំណុះក្រសួងធនធានទឹក និងឧតុនិយម ដើម្បីអនុវត្តការងារនៅក្នុងអាណត្តិទី ៥ នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងរីកចំរើនកាន់តែខ្លាំង ក្នុងកិច្ចប្រជុំសំណេះសំណាល រួមមាន ៖  ទី១-     ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ចំណុះក្រសួងធនធានទឹក និងឧតុនិយម ត្រូវតែដុសខាត់និងលុបបំបាត់ចោលនូវភាពអសកម្មទាំងឡាយណាដែលធ្លាប់មាននាពេលកន្លងទៅ និងត្រូវខិតខំ និងបំពេញក្នុងកំរិតមួយដ៏ខ្លាំង។ ទី២-    ថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមនាយកដ្ឋាន និងស្ថាប័នអង្គភាពនានា ត្រូវបន្តពង្រឹង   សមត្ថភាពនិងចំណេះដឹងនិងចំណេះធ្វើឲ្យមានការវិវឌ្ឍន៍កាន់តែខ្លាំងឡើងស្របទៅតាមការរីកចម្រើនរបស់វិទ្យាសាស្រ្ត និងតំរូវការជាក់ស្តែងរបស់សង្គមជាតិ ក្នុងនោះ ចំណេះដឹងផ្នែកបច្ចេកទេសនិងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាទំនើប ដែលមានការ ប្រែប្រួល និងរីកចំរើនជារៀងរាល់ថ្ងៃ។ ទី៣ - ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួនឲ្យកាន់តែរឹងមាំ និងមានឆន្ទៈតែមួយទៅលើការបំពេញការងារនិងទទួលខុសត្រូវតាមតួនាទីរៀងៗខ្លួន។ ទី៤-    ថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់ត្រូវធានានូវសកម្មភាពនិងការអនុវត្តន៍ឲ្យមានតម្លាភាពនិងសុគតភាពស្របតាមផែនការនិងទិសដៅដែលក្រសួងដាក់ឲ្យធ្វើនិងគម្រោងអភិវឌ្ឍន៍នានាត្រូវធ្វើឲ្យមានភាពរលូនប្រកបដោយនិរន្តរភាពនិង ទី៥- រាល់ព័ត៌មាននៅក្នុងក្រសួងត្រូវផ្សព្វផ្សាយ និងចែក រំលែកគ្នាទៅវិញទៅមកដើម្បីឲ្យគេដឹងគ្រប់ៗគ្នាមានន័យថានាយកដ្ឋានមួយ ឬគណៈគម្មាធិការជាតិទន្លេមេគង្គ អាជ្ញាធរទន្លេសាបត្រូវដឹងពីព័ត៌មាននៃអង្គភាព ក៏ដូចជាស្ថាប័នផ្សេងដើម្បីចូលរួមសហការគ្នាជំរុញឲ្យការងារកាន់តែមានប្រសិទ្ធភាព និងអនុវត្តដោយរលូន៕

]]>
Highlighter Thu, 13 Feb 2014 11:56:47 +0000