នាយកដ្ឋានធនធានធម្មជាតិ

១-តួនាទី និងភារកិច្ចរបស់នាយកដ្ឋាន
    នាយកដ្ឋានធនធានធម្មជាតិ មានតួនាទី និងភារកិច្ចដូចតទៅៈ
    - សិក្សាស្រាវជ្រាវពីសក្តានុពលទឹក និងការប្រែប្រួលអាកាសធាតុ ព្រមទាំងកត្តាផេងៗទៀត ដែលនាំឲ្យ
       ប៉ះពាល់ដល់ធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
    - សិក្សាស្រាវជ្រាវពីធនធានធម្មជាតិ ធនធានព្រៃលិចទឹក ធនធានរ៉ែ និងធនធានជីវចម្រុះផ្សេងៗទៀត        ដែលមាននៅក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
    - សិក្សាស្រាវជ្រាវពីសក្តានុពលទឹក-ដីដែលមាននៅក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
    - ពិនិត្យ និងផ្តល់យោនបល់ លើការស្នើសុំប្រើប្រាស់នូវធនធានធម្មជាតិដែលមាននៅក្នុងតំបន់ទន្លេសាប        និងតំបន់ពាក់ព័ន្ធ
    - អនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គលេខាធិការ អ.ទ.ស ប្រគល់ជូន ។

២-រចនាសម្ព័ន្ធគ្រប់គ្រង
នាយកដ្ឋានធនធានធម្មជាតិ  ជាអង្គភាពមួយចំណុះអគ្គលេខាធិកាដ្ឋាន នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយប្រធាន ១ រូប និងមានអនុប្រធានជាជំនួយការ តាមការចាំបាច់។ នាយកដ្ឋានធនធានធម្មជាតិ ចែកចេញជា ៤ ការិយាល័យ។ ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធានមួយចំនួនជាជំនួយការ តាមការចាំបាច់។


នាយកដ្ឋានធនធានធម្មជាតិ មានរចនាសម្ព័ន្ធដូចខាងក្រោមៈ

 



ការិយាល័យធនធានទឹក
ការិយាល័យធនធានរ៉ែ
ការិយាល័យកសិកម្មចម្រុះ
ការិយាល័យជីវៈចម្រុះ