សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្ន័យ​ការធ្វើ​វារីវប្បកម្ម នៅ​ខេត្តពោធិ៍សាត់​

​នា​ថ្ងៃទី 22-25 ខែមីនា ឆ្នាំ​2016 លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ក្រុមការងារ បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្ន័យ​ការធ្វើ​វារីវប្បកម្ម នៅ​ខេត្តពោធិ៍សាត់ ។ ការសិក្សា​នេះ ដើម្បី​ប្រមូល​ចងក្រង​បច្ចុប្បន្នភាព​ទិន្នន័យ ព័ត៌មាន​ពាក់ព័ន្ធ​ចំនួន​វា​រី​វប្បករ ចំនួន​ស្រះ​/​បែរ បរិមាណ​ផល​ត្រី ខ្សែចង្វាក់​ទីផ្សា​ផលិតផល​ត្រី និង​ស្វែងយល់​ពី​បច្ចេកទេស​ការធ្វើ​វារីវប្បកម្ម ដូចជា ប្រភេទ​ត្រី​ចិញ្ចឹម ប្រភេទ​ចំណី និង​ប្រឈម​នានា ។