លោក ស៊ិន វិ​សិទ្ធ ចូលរួម​សកម្មភាព​អនុវត្តន៍​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ខេត្តព្រះវិហារ​

​នា​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​និង​អភិរក្ស និង​ជា​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​អនុវត្តន៍​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ខេត្តព្រះវិហារ បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​តាំង​ត្រក និង​ភូមិ​រវៀង​ជើង ឃុំ​របៀប ស្រុក​រវៀង មាន​ចំនួន ៦៥២ គ្រួសារ​(៩៥៥ ក្បាលដី​)​និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវលំ​ប្រវែង ៨.០០០​ម៉ែត្រ ចូល​ភូមិ ស្វាយ​ដំណាក់ ឃុំ​រម​ទ​ម្យ ស្រុក​រវៀង ខេត្តព្រះវិហារ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ខេត្តព្រះវិហារ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល នៃ​គណ​អភិបាលខេត្ត​ព្រះវិហារ និង​លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ផ្សេង ទៀត​។​