លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចុះ​ពិនិត្យ​ការសាងសង់​បង្គោលព្រំ​តំបន់ ៣ ការពារ​ដែន​ព្រៃ​លិច​ទឹក ក្នុង​តំបន់​បឹង​ទន្លេសាប

​បន្ទាប់ពី​ក្រុមមន្ត្រី​បច្ចេកទេស​ផែនទី អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​មន្ត្រី​ជន​បង្គោល​អាជ្ញាធរ​ទន្លេសាប (​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​) និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​និយាម​កា​ចំនួន ១៤៦ ចំនុច​នៅក្នុង​ខេត្តពោធិ៍សាត់​បាន​ត្រឹមត្រូវ នៅ​ថ្ងៃ​ពុធ ១០​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ អមដោយ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ចុះ​ពិនិត្យ​ការសាងសង់​បង្គោលព្រំ​តំបន់ ៣ ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ទីតាំង​ភូមិសាស្ត្រ​ភូមិ​ផ្លូវ​លួង ឃុំ​កញ្ជរ និង​ភូមិ​ធ្លក ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។​

​សូមជម្រាបថា អាជ្ញាធរ​ទន្លេសាប ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​ឱ្យទទួល​ខុសត្រូវ ពង្រឹង​ការអនុវត្ត​ភារកិច្ច​ស្របតាម​សមត្ថកិច្ច​កំណត់ និង​ជំរុញ​បញ្ចប់​ការធ្វើ​បច្ចុប្បន្នភាព​ផែនទី​តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​តំបន់​ទន្លេសាប និង​ធ្វើ​ការបោះ​បង្គោលព្រំ​ស្របតាម​លក្ខណៈ​បច្ចេកទេស (​សេចក្តីជូនដំណឹង​លេខ ១៨៨ សជណ​.​ដប ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៤)៕