លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី ១ ស្តីពី​ផែនការ​គ្រប់គ្រង​អាង​ស្ទឹង​ជី​និ​ត របស់​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​កសិកម្ម នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២ កើត ដល់​ថ្ងៃ​សុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២១ ដល់ ២២ ខែមីនា ឆ្នាំ​២០២៤ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ ត្រូវបានចាត់តាំង​ឱ្យ ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តីពី​ផែនការ​គ្រប់គ្រង​អាង​ស្ទឹង​ជី​និ​តរបស់​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​កសិកម្ម​នៅ​ផ្នែក​ខាងត្បូង​ក្រុង​ស្ទឹង សែន​ខេត្តកំពង់ធំ​នៅ​សណ្ឋាគារ​កំពង់ធំ​រ៉ូយ៉ាល់​។ 

​អង្គសិក្ខាសាលា​បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ ឯកឧត្តម ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​សមាសភាព​តំណាង​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ រួមមាន​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  ក្រសួង​រ៉ែ និង​ថាមពល  អាជ្ញាធរ​ទន្លេសាប  មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត  មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  មន្ទីរ​រ៉ែ និង​ថាមពល  មន្ទីរ​ឧស្សាហកម្ម  មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់  មន្ទីរ​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត សរុប​ចំនួន ៥០​រូប ។​

​អង្គសិក្ខាសាលា​បាន​ផ្តោតលើ​៖ 
១. សាវតា​របស់​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​អាង​ស្ទឹង​ជី​និ​ត និង​ប្រភព​ថវិកា​
២. ការកសាង​ផែនការ​គ្រប់គ្រង​អាង​ស្ទឹង​ជី​និ​ត​
៣. លទ្ធភាព​ប្រើប្រាស់​ទឹក និង​ការផ្គត់ផ្គង់​ទឹក​សម្រាប់​អាង​ស្ទឹង​
៤. បម្រែបម្រួល​អាកាសធាតុ របប​ជលសា​ស្ត្រ​-​ឧតុនិយម និង​ផលប៉ះពាល់​បាតុភូត​ផ្សេងៗ​មកលើ​អាង​ស្ទឹង និង​
៥. ការចែករំលែក​បទពិសោធ​ន៍​លើ​ការងារ​គ្រប់គ្រង​ធនធានទឹក កសិកម្ម ធនធាន​រ៉ែ និង​ការប្រើប្រាស់​ទឹក​ក្នុង​វិស័យ​ឧស្សាហកម្ម​ក្នុង​អាង​ស្ទឹង​ជី​និ​ត ។​

​លទ្ធផល​អង្គសិក្ខាសាលា​បាន​ពិភាក្សា​លើ​៖
•  ផែនការ​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​អាង​ស្ទឹង​ជី​និ​ត 
•  ការព្យាករណ៍​អាកាសធាតុ ជលសា​ស្ត្រ និង​ឧតុនិយម ច្រើន​ឆ្នាំ​សម្រាប់​អាង​ស្ទឹង 
•  គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​បាន​ផ្តោតលើ​ទីតាំង ចំនួន ៥ ខេត្ត (​ខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ កំពត និង​តាកែវ​) 
•  បញ្ហា​ប្រឈម ដំណោះស្រាយ និង​តម្រូវការ​ទឹក​ប្រើប្រាស់​នៅក្នុង​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​អាង​ស្ទឹង​ជី​និ​ត​៕