នាថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារយេនឌ័រនៃនាយកដ្ឋានរដ្ឋបាល ផែនការ សហប្រតិបត្តិការ ដឹកនាំដោយ លោកស្រីទេស សុដាវី អនុប្រធាននាយកដ្ឋានបានចុះអនុវត្តន៍សកម្មភាពសិក្សាស្វែងយល់ពីការយល់ដឹងយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ សិត្ថនៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សកម្មភាពខាងលើ ក្រុមការងារយេនឌ័របានជួបជាមួយអាជ្ញាធរមូលដ្ឋាន មានដូចជា៖
១. ជួបពិភាក្សាស្វែងយល់យេនឌ័រ និងប្រមូលទិន្នន័យ-ព័ត៌មាន ជាមួយអាជ្ញាធរឃុំ និងមន្ត្រីទទួលបន្ទុកការងារយេនឌ័រ
២. ជួបពិភាក្សា និងសម្ភាសន៍ជាមួយសហគមន៍។
ក្នុងតំបន់សិក្សាខាងលើទទួលបានលទ្ធផល ដូចខាងក្រោម៖
១. អនុវត្តការងារយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ:
- សមត្ថភាព និងការយល់ដឹងយេនឌ័រ ពីតួនាទី ភារកិច្ចការគ្រប់គ្រង ថវិកា សម្ភារៈគម្រោង របស់គណៈកម្មការសហគមន៍នៅមានកម្រិត
- មានទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសហគមន៍
- មានការចូលរួមយេនឌ័រដោយសមធម៌ក្នុងគ្រប់គ្រងធនធានធម្មជាតិ តាមរយៈសកម្មភាពចេញល្បាតញឹកញាប់ ការផ្តល់ព័ត៌មានទាន់ហេតុការណ៍ពីសកម្មភាពប្រព្រឹត្តបទល្មើសនេសាទ និងការដាំកូនឈើ និងអភិរក្សពូជត្រីនៅក្នុងសហគមន៍
- មានការគាំទ្រផ្នែកថវិកាមួយចំនួនតាមរយៈគម្រោងមួយរយៈពេលក្រោយមកគម្រោងត្រូវបានបញ្ចប់
២. បញ្ជ្រាប និងការកសាងសមត្ថភាពយេនឌ័រ :
- ធ្វើការបណ្តុះបណ្តាល/ណែនាំ
- អនុវត្តន៍ទៅតាមនីតិវិធីច្បាប់ អនុសញ្ញាស៊ី_ដ
- ធ្វើការផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងឯកសារពាក់ព័ន្ធឱ្យបានទូលំទូលាយ
- អាជ្ញាធរ និងជំនាញពាក់ព័ន្ធ បានធ្វើការប្រជុំពិភាក្សា លើករណីអាស្រ័យផលប្រជាពលរដ្ឋនៅក្នុងដែនសហគមន៍ (ស្ថិតនៅក្នុងតំបន់២) ។
សូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាស្វែងយល់ពីការយល់ដឹងយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ មានគោលបំណងឱ្យស្ត្រី និងបុរស ដើម្បីបង្កើនកិច្ចសហការល្អ រវាងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ និងសហគមន៍ ឱ្យយល់ដឹងពីតម្លៃ ពីផលប៉ះពាល់ធនធានធម្មជាតិ រួមទាំងការចែករំលែកនូវទិន្នន័យ-ព័ត៌មានទាន់ហេតុការណ៍ ដែលកើតមានឡើងក្នុងតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងផលប្រយោជន៍ពីការទាញយកធនធនធម្មជាតិសម្រាប់ភាពជោគជ័យក្នុងកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ប្រកបដោយនិរន្តរភាព។