ក្រុមការងារ​នៃ​នាយកដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ដឹកនាំ​ដោយ​លោក អ៊ុក បញ្ញា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន ធ្វើ​ការចុះ​តាមដាន និង​វាយតម្លៃ​ប្រសិទ្ធភាព​គម្រោង​ដែល​បាន​នឹង​កំពុង​អនុវត្ត​នៅក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

​នា​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​នៃ​នាយកដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ដឹកនាំ​ដោយ​លោក អ៊ុក បញ្ញា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន ធ្វើ​ការចុះ​តាមដាន និង​វាយតម្លៃ​ប្រសិទ្ធភាព​គម្រោង​ដែល​បាន​នឹង​កំពុង​អនុវត្ត​នៅក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ការសម្ភាសន៍​ជាមួយ​អ្នក​អនុវត្តន៍​គម្រោង (​លោក​មេឃុំ និង​សហការី​ឃុំ​)៖ 
១.​ដើម្បី​ជ្រើសរើស​គម្រោង​អាទិភាព​ថ្នាក់ឃុំ​ដែល​បាន និង​កំពុង​អនុវត្តន៍​សម្រាប់​ធ្វើការ​ត្រួតពិនិត្យ​តាមដាន​ពី​ភាព​រីកចម្រើន​/​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង 
២. ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​នីតិវិធី​តាមដាន និង​វាយ​ម្លៃ​គម្រោង​។​

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ខាងលើ និង​តំបន់​ពាក់ព័ន្ធ ជា​លទ្ធផល​សង្ខេប​បានធ្វើការ​ត្រួតពិនិត្យ​តាមដាន​គម្រោង​ដូច​ក្រោម ៖ 
​ទី​១. គម្រោង​ស្តា​បឹង​អង្ក្រង​ផ្តល់​ផលប្រយោជន៍​ជា​លទ្ធភាព​ស្រោចស្រព​ទៅដល់​ដី​ជាច្រើន​ហិកតា​សម្រាប់​ធ្វើស្រែ និង​ចំការ 
​ទី​២. គម្រោង​ជ្រើសរើស​ប្រជាជន ១១ នាក់​សម្រាប់​ធ្វើជា​ជន​បង្គោល​ដើម្បី​ផ្សព្វផ្សាយ​ពី​ការចិញ្ចឹម​មាន់​ទៅតាម​គ្រួសារ​នីមួយៗ​នៅក្នុង​ភូមិ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅលើ​មុខរបរ និង​ជីវភាព​រស់នៅ​របស់​អ្នកភូមិ​
​ទី​៣. គម្រោង​សាងសង់​ផ្លូវ​គ្រួស​ក្រហម​ផ្តល់​ផលប្រយោជន៍​ដល់​ការធ្វើដំណើរ​រស់នៅក្នុង​ភូមិ​
​ទី​៤. ទទួល​បានជា​មេរៀន​បទពិសោធន៍​រវាង​ក្រុមការងារ និង​ឃុំ​អំពី​នីតិវិធី​តាមដាន និង​វាយតម្លៃ​សម្រាប់​គ្រប់គ្រង​គម្រោង​សម្រេចបាន​លទ្ធផល​ដែល​យើង​ចង់បាន​។​

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ ប្រមូល​ចងក្រង  វិភាគ​ព័ត៌មាន​ពី​ប្រសិទ្ធភាព នៃ​ការអនុវត្ត​គម្រោង​ថ្នាក់ឃុំ​អាទិភាព​ដែល​បាន​កំពុង​អនុវត្តន៍ និង​ធ្វើការ​ត្រួតពិនិត្យ​ភាព​រីកចម្រើន​គម្រោង​, ១. ថា​តើ​គោលបំណង និង​គោលដៅ​សូចនាករ របស់​គម្រោង ឆ្លើយតប​ទៅនឹង​លទ្ធផល​រំពឹងទុក និង​លទ្ធផល​ចុងក្រោយ​បែបណា​, ២.​ថា​តើ​គម្រោង​ទាំងនោះ​ផ្តល់​ផលប្រយោជន៍​ជា​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ​ទៅដល់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។