ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ​បន្ត​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ប្រចាំ​មុខព្រួញ​ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ

​នៅ​ថ្ងៃ​សុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៦ ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និង​ជា​ប្រធាន​ក្រុម​មុខព្រួញ អមដោយ​លោក ហេង សុវណ្ណារ៉ា ប្រធាន​មុខព្រួញ ខេត្តកំពង់ធំ និង លោក លឹម វុទ្ធី ប្រធាន​មុខព្រួញ​ខេត្តបន្ទាយមានជ័យ​។​

​សកម្មភាព​ក្រុមការងារ​មាន​គោលបំណង​សំខាន់​ដើម្បី​៖
- ឆ្លើយតប​នឹង​តម្រូវការ​របស់​ថ្នាក់​ដឹក ក្នុង​ការចុះ​អង្កេត​តាមដាន និង​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ លើ​តំបន់​ដី តំបន់ ៣ ដែល​រង​ការទន្ទ្រាន​ដីស្រែ​ក្រៅពី​តំបន់​កាត់​ឆ្វៀល និង​ឈូសឆាយដី​ថ្មី​ក្នុង​តំបន់ ៣​។​
- ក្រុមការងារ​បាន​សហ​ការណ៍​សម្របសម្រួល​ជាមួយ​រដ្ឋបាល​សាលាខេត្ត ស្រុក ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី ដើម្បី​ចុះ​អធិការកិច្ច​ផ្ទាល់​លើ​តំបន់​កាត់​ឆ្វៀល និង​តំបន់​រង​ការទន្ទ្រាន​...​។​
- ជុំរុញ​ការផ្សព្វផ្សាយ និង​សូមឱ្យ​មានការ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត និង​គោរព​តាម​បទដ្ឋាន​គតិយុត្ត​ដែលមាន​កន្លងមក​ដូចជា អនុក្រឹត្យ ១៩៧ អនក្រ​.​បក និង​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល និង​អនុក្រឹត្យ​នៃ​ការ​កាត់​ឆ្វៀល​តាម​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​សុក្រឹត្យភាព ប្រសិទ្ធភាព​ខ្ពស់ និង​ចូលរួម​ទប់ស្កាត់​គ្រប់​សកម្មភាព​នៃ​ការទន្ទ្រាន​ចូលក្នុង​តំបន់ ៣ ដោយ​ត្រូវមាន​វិធានការ​តឹងរឹង​បំផុត​។