នៅថ្ងៃចន្ទ ៤រោច ដល់ថ្ងៃ ពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ដោយបានបែងចែកជា ៣ ក្រុមមុខព្រួញ៖
* ខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ខូវ មាស
* ខេត្តកំពង់ធំ ដឹកនាំដោយ លោក ហេង សុវណ្ណារ៉ា
* ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក លឹម វុទ្ធី
#. មុខព្រួញខេត្តសៀមរាប បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះទៅដល់ទីតាំងជាក់ស្តែងដែលមានលទ្ធផលបឋមជូនដូចខាងក្រោម៖
- ស្រុកជីក្រែង ឃុំសង្វើយ : មានការទន្ទ្រានថ្មី ចំនួន ៥ហិកតា និងដីក្រៅតំបន់កាត់ឆ្វៀល(ទន្ទ្រានចាស់) ចំនួន ៥.៧៣ហិកតា ។ ចំពោះការទន្ទ្រានដីថ្មីខាងលើនេះត្រូវបានជំនាញទប់ស្កាត់ទាន់ពេលវេលាដោយបានកសាងសុំណុំរឿងទៅតុលាការ។
- ស្រុកសូទ្រនិគម ឃុំកំពង់ឃ្លាំង : ប្រជាជនបានធ្វើស្រែក្រៅតំបន់កាត់ឆ្វៀល (ទន្ទ្រានចាស់) ២គ្រួសារ ចំនួន ៣ហិកតា។
- ឃុំដានរុន : ប្រជាជន ១គ្រួសារបានទៅទន្ទ្រានដីថ្មីចំនួន ៣ហិកតា ។
អាជ្ញាធរស្រុកបានធ្វើកិច្ចសន្យា និងបានដកហូតមកវិញ។
- ស្រុកប្រាសាទគង : ពុំទាន់រកឃេីញការទន្ទ្រានចូលក្រៅពីតំបន់កាត់ឆ្វៀល និងតំបន់តំបន់ ៣ ទេ។
- ក្រុងសៀមរាប សង្កាត់ស្រង៉ែ : ការទន្ទ្រានដីក្នុងតំបន់ពុំបានកាត់ឆ្វៀល(ទន្ទ្រានចាស់) ចំនួន ២៧ ហិកតា (២២គ្រួសារ)។
#. មុខព្រួយខេត្តកំពង់ធំ ក្រុមការងារសហការជាមួយគណ:បញ្ជាការកងឯកភាពខេត្ត ស្រុក មេឃុំ មន្ទីរ-ការិយាល័យជំនាញពាក់ពន្ធ័ បានចុះពិនិត្យទីតាំងផ្ទាល់ក្នុង ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក និងក្រុងស្ទឹងសែន ជាលទ្ធផលបឋម ៖
+ ស្រុកតាំងគោកផ្ទៃដីរំលោភទន្ទ្រានមានចំនួន ៤២.១០ហិកតា ក្នុងនោះមានៈ
- តំបន់ស្វាខ្មៅ ឃុំស្រឡៅមាន ចំនួន ២៥.០៥ ហិកតា
- តំបន់ខាងជេីងព្រែកទាល់ឃុំស្រឡៅ ចំនួន ៥.០៥ ហិកតា
- តំបន់ខាងលិចព្រែកទាល់ឃុំស្រឡៅ ចំនួន១២ហិកតា
- អ្នកទន្ទ្រានកាន់កាប់ជាប្រជាពលរដ្ឋឈ្មោះ ហាង អ៊ុំ និងឈ្មោះ នាង ប្រេីស។
+ ស្រុកបារាយណ៍ផ្ទៃដីរំលោភទន្ទ្រានមានចំនួន ១២៣.២ ហិកតា ក្នុងនោះមានៈ
- តំបន់អន្លង់កីមាន ចំនួន ៣.២ ហិកតា
- តំបន់បឹងផ្ទោលមាន ចំនួន ១២ ហិកតា
- តំបន់អូរសាលា ឃុំបារាយណ៍មាន ចំនួន ៣៧ហិកតា
- តំបន់បឹងវៀន ឃុំចុងដូងមាន ចំនួន ៥៣ ហិកតា
- តំបន់បឹងត្រាវ ឃុំចុងដូងមាន ចំនួន ១៨ ហិកតា។
- អ្នកទន្ទ្រានកាន់កាប់ជាប្រជាពលរដ្ឋមិនទាន់កំណត់អត្តសញ្ញាណបាន។
+ ស្រុកសន្ទុកផ្ទៃដីរំលោភទន្ទ្រានមានចំនួន ៥ ហិកតា ស្ថិតក្នុងតំបន់រវ្វង់ខែ ឃុំព្នៅ។ |
+ ក្រុងស្ទឹងសែនផ្ទៃដីរំលោភទន្ទ្រានមានចំនួន ៦៣៥.៣៧ ហិកតា ក្នុងនោះមានៈ
- តំបន់គោកព្រះឃុំស្រយ៉ូវមាន ចំនួន៤១៨.៣១ហិកតា
- តំបន់ខ្ទម្ភមួយដេីម ឃុំស្រយ៉ូវមាន ចំនួន ១៦៣.៧២ ហិកតា
- តំបន់អាងស្នែងក្របី ឃុំស្រយ៉ូវមាន ចំនួន ៥៣.៣៤ ហិកតា
- អ្នកទន្ទ្រានកាន់កាប់ជាប្រជាពលរដ្ឋជួលពីឈ្មួញមិនទាន់កំណត់អត្តសញ្ញាណបាន។
#. មុខព្រួយខេត្តបន្ទាយមានជ័យ ក្រុមការងារបានចុះសហការ ជាមួយអាជ្ញាធរដែនដីដូចខាងក្រោម៖
- ស្រុកមង្គលបុរី ក្រុមការងារសហការជាមួយគណ:បញ្ជាការកងឯកភាពខេត្ត ស្រុក មន្ទីរ ការិ-ជំនាញពាក់ពន្ធ័ មេឃុំ មេភូមិ សរុបសមាសភាពចូលរួម ចំនួន ២២រូប បានចុះពិនិត្យដល់ទីតាំង ឃុំសំបួរ ពុំរកឃេីញមានការទន្ទ្រានដីលេីសពីតំបន់ដែលបានកាត់ឆ្វៀលនោះទេ ។
- ស្រុកព្រះនេត្រព្រះ ក្រុមការងារបានចុះពិនិត្យទីតាំងផ្ទាល់ក្នុង ឃុំភ្នំលៀប និងភូមិកាបៅ និងកំពង់ក្រសាំង ឃេីញថាទីតាំងឃុំភ្នំលៀប ប្រជាពលរដ្ឋកំពុងធ្វើស្រែនៅក្នុងតំបន់ ៣ ក្រៅពីតំបន់កាត់ឆ្វៀល(ទន្ទ្រានចាស់)មាន ចំនួន ១៥គ្រួសារ ដែលកំពុងធ្វើស្រែនៅលើផ្ទៃដីប្រមាណពី ១៥០ ទៅ២០០ ហិកតា ។