ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ភាព​ធន់​នឹង​អាកាសធាតុ និង​អន្តរកាល​ថាមពល​៖ បច្ច័យ​សម្រាប់​កម្ពុជា ដែល​សហការ​រៀបចំ​ដោយ ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ (​ក​.​ស​.​វ​) និង​ផ្នែក​ដោះ​ស្រោ​យ​ការអភិវឌ្ឍ​ដ

​នា​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៤ ​ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ​មន្ត្រី​បច្ចេកទេស​ពីររូប លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ និង​លោក សុខ រ៉ា​យ៉ុង ប្រធានការិយាល័យ​អភិរក្ស ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​សិក្ខាសាលា​ស្តីពី ភាព​ធន់​នឹង​អាកាសធាតុ និង​អន្តរកាល​ថាមពល​៖ បច្ច័យ​សម្រាប់​កម្ពុជា​។​

​គោលបំណង​សំខាន់​នៃ​អង្គសិក្ខាសាលា​គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​កម្ពុជា​លើ​វិស័យ​រួមមាន សេដ្ឋកិច្ច ថាមពល និង​កិច្ចសហការ​អាស៊ាន​ជាមួយ​ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និង New Zealand និង​ការ​សំណួរចម្លើយ​រវាង​អង្គសិក្ខាសាលា​ជាមួយ​វាគ្មិន​។ 

​សូម​ជម្រាបជូន​ថា ៖ សិក្ខាសាលា​ស្តីពី​ភាព​ធន់​នឹង​អាកាសធាតុ និង​អន្តរកាល​ថាមពល​៖ បច្ច័យ​សម្រាប់​កម្ពុជា បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម វ​ង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក​សាស្តាចារ្យ Jeffrey Sachs ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍន​ប្រកបដោយ​ចីរភាព​នៃ​សាកលវិទ្យាល័យ កូ​ឡុំ​ប៊ី (Columbia) និង​ជា​ប្រធាន​ផ្នែក​ដោះស្រាយ​ការអភិវឌ្ឍ​ដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ​។​

​លទ្ធផល​នៃ​អង្គសិក្ខាសាលា​លោក​សាស្ត្រាចារ្យ​បាន​ផ្តល់នូវ​សសរស្តម្ភ​ចំនួន​បី​លើ​ការអភិវឌ្ឍ​ប្រក​ដោយ​ចីរភាព​សម្រាប់​កម្ពុជា​៖  
១. វិបុល​សុខ​, យុត្តិធម៌​និង​តម្លាភាព និង​សន្តិភាព (Prosperity, fair, transparency and Peace); ២. ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច ( Infrastructure &Economic) និង​៣. ចីរភាព​បរិស្ថាន និង​ថាមពល​ស្អាត (Sustainable Environment & Green Energies); លោក​សាស្ត្រាចារ្យ​បាន​គូសបញ្ចាក់ថា កម្ពុជា​ត្រូវតែ​បន្ត​កិច្ចសហការ​ប្រទេស​ក្នុង និង​ក្រៅ​តំបន់​រួមមាន អាស៊ាន​, ចិន​, ជប៉ុន​, កូរ៉េ​, អូស្ត្រាលី​, សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។