លោក សុខ មុនី ប្រធានការិយាល័យ​នីតិកម្ម នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់ជាតិ ស្តីពី​ប្រព័ន្ធ​ព័ត៌មាន ប្រព័ន្ធគ្រប់គ្រង​ឯកសារ និង​ផែនទី​អាង​ទន្លេមេគង្គ នៅ​ខេត្តកំពង់ចាម

​នា​ថ្ងៃ​អង្គារ ២​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក សុខ មុនី ប្រធានការិយាល័យ​នីតិកម្ម នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ជាម​ន្ត្រី​ទុកដាក់​ទិន្នន័យ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់ជាតិ ស្តីពី​ប្រព័ន្ធ​ព័ត៌មាន ប្រព័ន្ធគ្រប់គ្រង​ឯកសារ និង​ផែនទី​អាង​ទន្លេមេគង្គ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​) នៅ​ខេត្តកំពង់ចាម​។ 

​វគ្គ​បណ្តុះបណ្តាល​នេះ ក្នុង​គោលបំណង​ដើម្បី​៖
១. បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ប្រព័ន្ធគ្រប់គ្រង​ឯកសារ (DoMS) និង​ការអនុវត្ត​ជាក់ស្តែង ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​មុខងារ និង​បង្ហាញ​ពី​ឧបករណ៍ សេវាកម្ម​ដែល​បានធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​សេវាកម្ម​គេហទំព័រ​ព័ត៌មាន​នៃ​ប្រព័ន្ធ​ព័ត៌មាន​របស់ MRC ទៅកាន់​អ្នកប្រើប្រាស់​ទិន្នន័យ​។​
២. បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ផែនទី​អាង​ទន្លេមេគង្គ និង​ការកែប្រែ​ថ្មី​អ្នកប្រើប្រាស់​ទិន្នន័យ ។​
សូម​ជម្រាបជូន​ថា វគ្គ​បណ្តុះបណ្តាល​នេះ បាន​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងបរិស្ថាន​, ក្រសួងផែនការ​, អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ពី គ​.​ជ​.​ទ​.​ម​.​ក  និង​ជំនាញការ​ជាតិ អន្តរជាតិ សរុប​ចំនួន ២៨ រូប​។