ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​សាលា​វិស្វករ​កសិកម្ម Toulous និង​នាយក​ប្រតិបត្តិ​អង្គការ Loir Grands Migrateurs នៃ​ប្រទេស​បារាំង​

​រសៀល​ថ្ងៃ​អង្គារ ២​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​, ឯកឧត្តម លឹម ពុ​យ អនុប្រធាន​, ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​, ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានទទួល​ជួបពិភាក្សា​ការងារ​កិច្ចសហប្រតិបត្តិការ​ជាមួយ លោក Pascal LAFAILLE នាយក​សាលា​វិស្វករ​កសិកម្ម Toulouse និង​លោកស្រី Aurore BAISEZ នាយក​ប្រតិបត្តិ​នៃ​អង្គការ Loire Grands Migrateurs (LOGRAMI) នៃ​ប្រទេស​បារាំង ។ 

​ក្នុងជំនួប​កិច្ចពិភាក្សា​នេះ ភាគី​ទាំងពីរ បាន​លើក​បង្ហាញ​ពី​បេសកកម្ម​ការងារ កិច្ចការ​ចាំបាច់​របស់​អង្គភាព និង​តម្រូវការ​នៃ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ដោះស្រាយ និង​កាត់បន្ថយ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​នៅ​តំបន់​បឹង​ទន្លេសាប ។​

​ជារួម​កិច្ចពិភាក្សា បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល និង​បាន​ឯកភាព​លើ ៣ ចំនុច​ដូចខាងក្រោម ៖
១. ពិនិត្យឡើងវិញ​លើ​ខ្លឹមសារ​អនុស្សារណៈ​កិច្ចព្រមព្រៀង (MoU) រវាង សាលា​វិស្វករ​កសិកម្ម Toulouse និង អាជ្ញាធរ​ទន្លេសាប ដើម្បី​ស្នើសុំ​ការអនុម័ត​ជាថ្មី​ពី ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប​។​
២. ការផ្លាស់ប្តូរ​ចំណេះដឹង និង​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប តាមរយៈ​វគ្គ​បណ្តុះបណ្តាល និង​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​នៅ​ប្រទេស​បារាំង​។​
៣. ពង្រឹង​បច្ចេកទេស​សិក្សា​ស្រាវជ្រាវ រៀបចំ​របាយការណ៍​ប​ច្ចេកទេស និង​ការគ្រប់គ្រង​ព័ត៌មាន​-​ទិន្នន័យ ។