លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ​ជុំវិញ​បឹង​ទន្លេសាប ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ពិគ្រោះ​យោបល់​ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការ យល់ដឹង​ជាមួយ environmental think tanks និង​សម្របសម្រួល​ទំនាក់ទំនង​បណ្តាញ​ការងារ​think

​នៅ​ថ្ងៃ​អង្គារ ២​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ​២០២៣ មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់​ពី​និរន្តរភាព​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ពិគ្រោះ​យោបល់​ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការយល់ដឹង​ជាមួយ environmental think tanks និង​សម្រប សម្រួល​ទំនាក់ទំនង​បណ្តាញ​ការងារ think tanks ស្ថិតនៅក្នុង​ឃុំ​តា​ប៉ុន ស្រុក​សង្កែ និង​ឃុំ​តា​លាស់ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។ 

​ការសិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បាន​៖ 
១. ជួបពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍​នេសាទ​ស្វាយស សហគមន៍​បឹង​ទឹម សហគមន៍​បា​សែត និង​សហគមន៍​ម៉ា​ណោ​ក​-​សួស្តី​
២. ជួប​ជាមួយ​ប្រជាពលរដ្ឋ ពី​ស្ថានភាព​ទូទៅ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ និង​ធនធាន​នៅក្នុង​តំបន់​។​

​ជាមួយនឹង​សកម្មភាព​នេះដែរ ការសិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ទទួលបាន​លទ្ធផល ដូចខាងក្រោម​៖ 
​ទី​១. មុខរបរ​សំខាន់ៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​សិក្សា​រួមមាន ធ្វើស្រែ​វស្សា​- ស្រែប្រាំង​ប្រមាណ ៨០%, អ្នកលក់ដូរ​នៅតាម​ផ្ទះ​, នេសាទ​ត្រី​, ចំណាកស្រុក ធ្វើ​សំណង់ និង​សុ​ី​ឈ្នួល​វិស័យ​កសិកម្ម​, រោងចក្រ​កាត់ដេរ និង​ចិញ្ចឹមសត្វ​គោ ក្របី មាន់ ទា ជាដើម ។​
​ទី​២. សហគមន៍​នេសាទ​ទាំងនេះ​ទទួលបាន​ការគាំទ្រ​តិចតួច​ប៉ុណ្ណោះ​ពី​អង្គការ​ដៃគូ​តាមរយ​:​រដ្ឋបាល​ជលផល​សម្រាប់​ការងារ​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស ។ រីឯ​អង្គការ​ដៃគូ​មួយចំនួនទៀត​ដែល​ធ្លាប់បាន​គាំទ្រ​កន្លងមក​បានបញ្ចប់​គ​ម្រោ​ង​របស់​ពួកគេ ។ ដូច្នេះ សហគមន៍​នេសាទ​ទាំងបី​ខាងលើ បាន និង​កំពុង​ជួបនឹង​បញ្ហា​ប្រឈម​មួយចំនួន​ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ ។​
​ទី​៣. ធនធាន​ត្រី​ថយចុះ បើ​ប្រៀបធៀប​នឹង ៤-៥​ឆ្នាំមុន ដោយសារ​មាន​កត្តា​មួយចំនួន ការប្រើ​ជី ថ្នាំ​កសិកម្ម ការបាត់បង់​ព្រៃ​លិច​ទឹក បទល្មើស​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ និង​ការ​គោក​រាក់​ព្រែក បឹង​ផ្សេងៗ ។  

​សូម​ជម្រាបជូន​ថា : សកម្មភាព​សិក្សា​ស្វែងយល់​ពី​និរន្តរភាព​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ពិគ្រោះ​យោបល់ ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការយល់ដឹង​ជាមួយ environmental think tanks និង សម្របសម្រួល​ទំនាក់ ទំនង​បណ្តាញ​ការងារ think tanks មាន​គោលបំណង​ដើម្បី ៖
- ពិគ្រោះ​យោបល់ និង​សិក្សា​ស្វែងយល់ ដើម្បី​ប្រមូល​ចងក្រង​រាល់​ព័ត៌មាន​ទិន្នន័យ ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​កម្រ​បឹង​ទន្លេសាប ។ 
- ចែករំលែក​ការយល់ដឹង​ពី​ហេតុផល​ប៉ះពាល់ និង​ការផ្តួចផ្តើម​គំនិត​ក្នុងការ​ការពារ​ធនធាន​កម្រ​នៃ​បឹង​ទន្លេសាប ។​
- ចងក្រង​បណ្តាញ​ទំនាក់ទំនង​ជាមួយ environmental think tanks ក្នុង​កិច្ច​សហប្រតិបត្តិ ការចែករំលែក​ព័ត៌មាន​ទិន្នន័យ​ក្នុងការ​ចូលរួម​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​កម្រ​បឹង​ទន្លេសាប ។​