នាថ្ងៃទី ០៦ ដល់ថ្ងៃទី ១0 ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្រុមការងារមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាបដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរទន្លេសាប បានចុះសិក្សាស្វែងយល់ និងចូលរួមលើកកម្ពស់ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជននៅជុំវិញតំបន់បឹងទន្លេសាបផ្អែកលើវិស័យកសិកម្ម លើផលិតកម្មកសិកម្ម ការប្រើប្រាស់ជី ថ្នាំសម្លាប់សត្វ ក្រោមផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ការសិក្សានេះក្នុងគោលបំណង៖
- សិក្សាពីបរិមាណផ្ទៃដីបង្កបង្កើនផល
- ប្រភេទពូជដំណាំកសិកម្ម
- វិធីសាស្ត្រ និងបច្ចេកទេសដាំដុះ
- ប្រភេទជីកសិកម្ម (ឈ្មោះជី ប្រភពជី រយៈពេលប្រើប្រាស់ តម្លៃ ។ល។)
- ប្រភេទថ្នាំសម្លាប់សត្វល្អិត (ឈ្មោះថ្នាំ ប្រភពថ្នាំ សារធាតុសកម្ម រយៈពេលប្រើប្រាស់ តម្លៃ ។ល។) ។