សិក្ខាសាលា​ពិគ្រោះ​យោបល់​សេចក្តីព្រាង​របាយការណ៍​ស្តីពី​ការតាមដាន​បរិមាណ​ផល​ចាប់​ជលផល​ប្រចាំថ្ងៃ​

​នា​ថ្ងៃ​ព្រហស្បតិ៍ ០៩ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ នៅ​ទី​រួម​ខេត្តបាត់ដំបង លោក ស៊ិន វិ​សិទ្ធិ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ទន្លេ  មេគង្គ​កម្ពុជា ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ធនាគារ​ពិភពលោក បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​សេចក្តីព្រាង​របាយការណ៍​ស្តីពី​ការតាមដាន​បរិមាណ​ផល​ចាប់​ជលផល​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ ក្នុង​តំបន់​សហគមន៍​សាកល្បង នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​សុង​ក្លា​ប្រទេស (​ថៃ​)​។ សិក្ខាសាលា មានការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ទន្លេសាប  គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មន្ទីរ​ពាក់ព័ន្ធ  សហគមន៍​នេសាទ​តាម      បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប  សមាជិក​ក្នុង​សហគមន៍​សាកល្បង អ្នកនេសាទ និង​ក្រុម​ជ​នា​ញ​ការសរុប​ចំនួន ៣៣ នាក់ ។​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ ក្នុង​គោលបំណង ៖
- បង្ហាញ​លទ្ធផល​ការតាមដាន​បរិមាណ​ផល​ចាប់​ធនធាន​ជលផល​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​នៅ​ស្ទឹង​សង្កែ និង​ស្ទឹង​ពោធិសាត់​
- ប្រមូល​មតិ និង​អនុសាសន៍ ដើម្បី​កែសម្រួល​របាយការណ៍​ប​ញ្ច​ប់​គម្រោង ។​