ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ​លើ​ពង្រាង​តារាង​ម៉ា​ទ្រិ​ច​សកម្មភាព​ការងារ ឆ្នាំ ២០១៨

​នៅ​រសៀល​ថ្ងៃ​អង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា ន​ព្ធ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែធ្នូ គ​.​ស ២០១៧ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មាន​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ​លើ​ពង្រាង​តារាង​ម៉ា​ទ្រិ​ច​គម្រោង​ផែនការ​សកម្មភាព​ការងារ​លម្អិត​ឆ្នាំ​២០១៨ ដែល​បាន​លើក​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នាយកដ្ឋាន​ជំនាញ ដើម្បី​ត្រៀម​រៀបចំ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០១៨ ។ កិច្ចប្រជុំ​ពិភាក្សា​មានការ​ចូលរួម​ពី​អគ្គលេខាធិការរង ទីប្រឹក្សា ថ្នាក់​នាយកដ្ឋាន និង​ការិយាល័យ​ផែនការ និង​សហប្រតិបត្តិការ ហើយ​ផែនការ​សកម្មភាព​នេះ​នឹងដាក់​ស្នើសុំ​ការអនុម័ត​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប សម្រាប់​បន្តសកម្មភាព​ចុះ អនុវត្ត​នា​ឆ្នាំ ២០១៨ ក្នុងទិសដៅ​ជម្រុញ​ប្រសិទ្ធភាព​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ (២០១៦-២០២០) របស់​អាជ្ញាធរ​ទន្លេសាប ប្រកបដោយ​ភាពជោគជ័យ​តាម​គោលដៅ និង​ទិសដៅ​បានកំណត់ រួមជាមួយ​ការពង្រឹង​ស្មារតី​អនុវត្ត​នូវ​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​ស្នូល​របស់​អាជ្ញាធរ​ទន្លេ​សាប ដែល​បាន​កំណត់ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ។​